Skip to content

ចំណាប់អារម្មណ៍ការងារទី១

4 March 2014

ត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤នេះខ្ញុំធ្វើការបាន៤ខែហើយ តែមើលមកខ្លួនឯងមិនទាន់ចេះអ្វីសោះ ខ្ញុំពិតជាល្ងង់ណាស់មែនទេ?​ ការងារដូចជាមិនពិបាកអីផងតែបែរធ្វើមិនបានល្អ តាមធម្មតាខ្ញុំជាមនុស្សម្នាក់ដែលធ្វើអ្វីសុទ្ធតែច្បាស់លាស់ណាស់ ហើយគ្រប់កិច្ចការខ្ញុំតែងតែទាមទារស្ទើរតែឥតខ្ចោះ តែដល់ពេលមកធ្វើការបែរជាខុសម្តងហើយម្តងទៀតទោះជាបញ្ហានោះមិនមែនដដែលៗក៏ដោយ ក៏ខ្ញុំនៅតែមិនស្រណុកចិត្តសោះ​ អាចដែរប្រហែលមកពីមនុស្សដូចខ្ញុំមិនចូលចិត្តទទួលការស្តីបន្ទោសទើបបានជាមិនសូវធ្វើអ្វីខុស ក៏ប្រហែលដោយសារតែបែបនឹងហើយបានជាខ្ញុំក្លាយខ្លួនជាមនុស្សច្បាស់លាស់យ៉ាងហ្នឹង ! តែមនុស្សតែងតែមានខុសមែនទេ? ខ្ញុំក៏ជាមនុស្សធម្មតាម្នាក់ដែរកំហុសតើមានអីគួឲ្យអស្ចារ្យ ? សំខាន់ខុសហើយកែវាទៅ ណាមួយធ្វើការឲ្យគេមិនដូចរបរផ្ទាល់ខ្លួនទេ ធ្លាប់រកស៊ី ធ្លាប់ធ្វើថៅកែ បែរមកធ្វើការឲ្យគេបែបនេះនរណាៗក៏មិនជឿថាខ្ញុំអាចបានដែរ ហាសហាមនុស្សគឺបែបនេះមិនថាខ្ញុំឬគេទេតែងតែរកដំណោះស្រាយឲ្យខ្លួនឯងជានិច្ច 😀 សូម្បីតែបងស្រីដែលណែនាំខ្ញុំមកធ្វើការវិញនោះ មុននិងហៅខ្ញុំឲ្យមកសំភាសន៍គាត់បានប្រាប់ខ្ញុំហើយប្រាប់ទៀតថាធ្វើការឲ្យគេវាពិបាកណាស់ណា កន្លែងធ្វើការមិនស្អាត ឯខ្ញុំវិញតបទៅគាត់ថាមើលមកខ្ញុំជាអ្វី? ខ្ញុំមិនមែនជាកូនអ្នកមាន មិនមែនជាមនុស្សមិនចេះអ្វីសោះ ក៏មិនមែនជាមនុស្សមិនធ្លាប់ពិបាកដែរ ចឹងហើយតើខ្ញុំមានអ្វីត្រូវប្រកាន់នោះ!​ ។

កំឡុងពេល៤ខែនេះអ្វីដែលខ្ញុំបានឆ្លងកាត់ជាមួយបងៗនិងមិត្តរួមការងារមិនថាសប្បាយរីករាយ ឬត្រូវមេស្តីឲ្យនោះទេ ពិសេសខ្ញុំត្រឹមតែមានឈ្មោះអ្នកថ្មីមិនចេះអ្វីសោះ ហើយក៏មិនសូវមានការងារធ្វើច្រើនដូចជាបងៗទើបមិនសូវមានទំនួលខុលខុសត្រូវច្រើន ក៏មិនសូវត្រូវមេស្តីឲ្យ តែធ្លាប់ជាមនុស្សរវល់ពេលនៅផ្ទះ ព្រោះមានទាំងការងារផ្ទះ មុខរបរផ្ទាល់ខ្លួន និង មុខរបរគ្រួសារផងនោះទើបខ្ញូំក្លាយជាមនុស្សមិនចេះនៅទំនេរទាល់តែសោះហើយ តែវាបែរជាផ្ទួុយស្រលាស់ពីធ្វើការដែលមានពេលទំនេរច្រើនពោលគឺរវល់ម្តងៗតែរវល់ខ្លាំងតែម្តង ឬមកពីខ្ញុំជាអ្នកថ្មីមិនចេះអ្វីសោះទើបទំនេរ? មិនដឹងថាយ៉ាងណាទេតែវាពិតជាពិបាកណាស់ ព្រោះមានពេលខ្លះស្ទើរតែគ្មានអ្វីធ្វើសោះពេញមួយថ្ងៃ ខ្ញូំពិតជាមិនចេះនៅទេ ជួនកាលងងុយទាល់តែងោកម្តងៗ បន្ទាប់មកឈឺក្បាល រហូតដល់ក្អួតក៏មានដែរ តើខ្ញុំអាចធ្វើអ្វីបានក្រៅពីទ្រាំ? ហេសហេសំណាងដែរដែលខ្ញូំមិនមែនជាមនុស្សងាយចុះចាញ់ ក៏មិនឲ្យគេនិយាយថាខ្ញុំពិតជាធ្វើមិនកើតមែន !​ ងាកមកនិយាយពីអ្នកដែលខ្ញុំធ្វើការជាមួយវិញ ខ្ញុំចូលធ្វើការមិនទាន់បានប៉ុន្មានផងមេធំរបស់ក្រុម Merchandiser ពួកខ្ញុំបានលាឈប់ត្រឡប់ទៅស្រុលវិញ ( Hong Kong ) រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៣ ទើបមានមេថ្មីមក គាត់ស្អាត សង្ហា ចិត្តទូលាយមិនប្រកាន់ ហើយថែមទាំងពូកែដោះស្រាយបញ្ហាដែលមានចំពោះមុនទៀត ចំណុចពិសេសដែលខ្ញុំចូលចិត្តគាត់នោះគឺមិនគិតស្មុគច្រើនទេបែបនេះហើយទើបគាត់ជាមនុស្សដែលងាយចុះសម្រុង បើអាចដើរតាមគាត់យ៉ាងយូរ ៦ខែ អាចរកការងារថ្មី ឬកន្លែងដដែលក៏អាចឡើងប្រាក់ខែបានច្រើនគួរសមដែរ :p តែម៉េចនិងអាច !​ ខ្ញូំនៅខ្ចីនិងការងារណាមួយគេយកខ្ញុំមកធ្វើការឲ្យគេមិនមែនមកចាំតែរៀនយកចេះតែម្តងឯណា ពិសេសទៀតនោះគេក៏មានការងារឲ្យធ្វើទោះមិនមានក៏មិនអាចដើរផ្តេសផ្តាស់ចោលកន្លែងដែរ ដូច្នោះហើយជំហ៊ានដំបូងគឺពេលដែលគាត់មើលក្រណាត់ទាក់ទងការបោកគក់ ឬ ជ្រលក់ពណ‌៝ ខ្ញូំក៏តែងតែឆ្លៀតពេលទៅមើលនិងស្តាប់គាត់និយាយ ហាសហាព្យាយាមលួចចំណេះពីគាត់បានខ្លះៗ 🙂 ។ បែរមកបងស្រីដែលមានជំនាញវាយតម្លៃ ( Costing )បន្ទាប់ពីទទួលបានការបញ្ជារទិញពីភ្ញៀវ គាត់ជាអ្នករៀបចំតម្លៃនិងតថ្លៃជាមួយភ្ញៀវផ្ទាល់តែម្តង ខ្ញូំនិងគាត់ដូចជាគ្មានអ្វីត្រូវនិយាយសោះហើយមានតែការលេងសើចតិចតួច ក៏មិនបានឬមិនអាចរៀនអ្វីពីគាត់ទាល់តែសោះត្រឹមអាចនិយាយថាគាត់ស្លូតបូត សុភាព ហើយចិត្តល្អមិនប្រកាន់ ។ រីឯបងស្រីដែលនាំខ្ញុំឲ្យមកធ្វើការជំនាញរបស់គាត់គឺទិញ ( Purchasing )​គាត់ទិញគ្រប់មុខដែលទាក់ទងនិងផលិតកម្មដែលត្រូវការផលិតចេញមកសម្រេចឲ្យទៅភ្ញៀវ ហើយខ្ញូំនេះហើយជាជំនួយការផ្ទាល់របស់គាត់ ហាសហាមិនត្រឹមតែជាជំនួយការផ្ទាល់ តែខ្ញុំនិងគាត់បែរជាមានអ្នកយល់ច្រឡំថាពួកយើងជាប្រភេទស្រីស្រលាញ់ស្រីទៀតផងនិយាយទៅមិនឲ្យគេគិតចឹងម៉េចនិងបានបើធ្វើការជាមួយគ្នា ទៅធ្វើការ មកពីធ្វើការ ជិះឡាន ឬ ម៉ូតូ  (ព្រលឹមបាត់ព្រលប់ចូលផ្ទះជាង១០ម៉ោង) សុទ្ធតែជាមួយគ្នា មិនតែប៉ុណ្ណោះរបស់របរប្រើប្រាស់ក៏មានដូចគ្នាច្រើន សូម្បីតែថ្ងៃអាទិត្យ ឬ ថ្ងៃឈប់សម្រាកផ្សេងៗក៏ពួកយើងយើងចេញក្រៅដើរលេង និង ញ៉ាំអីជាមួយមិត្តដទៃទៀតដែរ គិតឲ្យច្បាស់ទៅ១ខែឈប់បាន៤ថ្ងៃតែពួកយើងមិនបានជួបគ្នាយ៉ាងច្រើន២ថ្ងៃក្នុង១ខែ 😀 បើសិនពួកយើងមានសង្សាម្នាក់១មិនដឹងល្អយ៉ាងណាទេ 😉 ។ ដោយសារតែការបញ្ជារទិញរបស់រោងចក្រយើងមានម៉ូយពី អ៊ីតាលី (Italy) និងចិន (Chines) ទើបតម្រូវឲ្យមានអ្នកតាមសម្លៀកបំពាក់គំរូ (Follow up Sample)មាន២នាក់ ដែលម្នាក់ជាជនជាតិខ្មែរ (តារាទឹកភ្នែក) និង ម្នាក់ទៀតជាជនជាតិហ្វីលីពីន (Philippine)

សូមនិយាយពីបងស្រីតារាទឹកភ្នែកមុនទៅចុះ ងារនេះគឺខ្ញុំអ្នកដាក់តែក៏មិនដែលនិយាយចេញមកដែរគ្រាន់តែគិតទេ បើគាត់ដឹងច្បាស់ជាខឹងមិនខាន 😉 គាត់ជាអ្នករៀបចំគំរូសម្លៀកបំពាក់មកពីអ៊ីតាលីឲ្យភ្ញៀវមើលហើយទទួលបានការយល់ស្របពីភ្ញៀវ ទើបផ្នែកផ្សេងហ៊ានកាត់ ដេរចេញជាផលិតផលប្រគល់ឲ្យទៅភ្ញៀវ បន្ទាប់ពីមេគឺគាត់ហ្នឹងហើយរវល់ជាងគេ ហើយក៏មានតែគាត់ទេដែលតែងតែយំនោះរាល់ពេលទៅជួបភ្ញៀវ ព្រោះត្រូវគេស្តីឲ្យយ៉ាងនេះ យ៉ាងនោះ ហិហិបើខ្ញុំជាគាត់វិញគឺយំដូចតែគ្នានិង តែគាត់ក៏តែងតែសុំឈប់ដែរតែមេមិនឲ្យុឈប់ចឹងមានតែនៅទៀតទៅ ទោះជាយ៉ាងណាគាត់គឺជាមនុស្សដែលចូលចិត្តលេងសើច និងនាំពួកយើងលេងសើចផងដែរ គាត់ចិត្តបាន មានទំនាក់ទំនងល្អ ចំណុចពិសេសរបស់គាត់នោះគឺខ្លាំងបានតែមាត់ ខ្លាំងបានតែមាត់ដល់ពេលមែនទែនមានឯណាក្រាប ( ហែងហក់មក បងក្រាប ) តែចំពោះការងារគាត់ច្បាស់លាស់និងមានទំនួលខុសត្រូវបានយ៉ាងល្អ ។ និយាយពីជនជាតិហ្វីលីពីនជាប្រុសនោះវិញគឺត្រូវមេស្តីឲ្យច្រើនជាងគេហើយព្រោះគាត់មានការភ្លេចភ្លាំងច្រើន អាចថាមិនយកចិត្តទុកដាក់ ឬ គាត់ជាមនុស្សប្រុសមិនសមនិងផ្នែកនេះ ? ក៏ប្រហែលមកពីគាត់មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ដោយសារធ្វើមិនទាន់បាន១ឆ្នាំផង តែយ៉ាងណាគាត់ក៏រួសរាយរាក់ទាក់គួរសម ។​

Leave a Comment

Leave a comment