Skip to content

អារ៉ែង

ធ្លាប់បានលឺទេ? បានទៅហើយឬនៅ? អារម្មណ៍ពិតៗដែលខ្ញុំមានចំពោះកន្លែងមួយនេះ ! និយាយពីអារ៉ែងខ្ញុំពិតជាចង់ទៅខ្លាំងណាស់ ទាំងដែលខ្លួនឯងត្រូវជំនះបញ្ហាជាច្រើនដូចជា : តើនិងសុំអ្នកផ្ទះបានទៅឬអត់ ពេលវេលាសមស្របនិងទៅ ត្រូវទៅគេងក្រៅផ្ទះដល់ទៅពីរយប់ឬលើសពីនោះ សុវត្តិភាព អាហារ កន្លែងគេង ជំងឺដង្កាត់ផ្សេងៗព្រោះវាជាទឹកដីភ្នំ និងមានបញ្ហាផ្សេងជាច្រើនទៀត ……. 🙂
កន្លែងមួយនេះនិយាយចំពោះខ្ញុំទំរាំតែបានទៅគឺថាវេទនាណាស់ត្រូវឆ្លងកាត់ឧបសគ្គដូចជា :
១- គ្រាន់តែគិតថានិងទៅមិនចេះតិចដង លើកទី១ពិភាក្សាគ្នាថានិងរៀបចំគំរោងតាំពីដើមខែមករាថានឹងទៅនាពេលចូលឆ្នាំខ្មែរពោលគឺពាក់កណ្តាលខែមេសា ។ ស្រាប់តែខែមីនាមានមិត្តម្នាក់បបួលខ្ញុំទៅជាមួយក្រុមកន្លែងធ្វើការរបស់គេ ហេតុតែចង់ទៅទោះម៉ាក់មិនឲ្យទៅ និងមិនស្គាល់គេក៏ខ្ញុំនៅតែជំនះថាទៅជាមួយនិងសំណួរជាច្រើន ( អ្នកផ្សេងពិតជាអាចទៅបាន? ញ៉ាំម៉េច? គេងម៉េច? សុវត្តិភាពទេ? …….. ) ចម្លើយដែលខ្ញុំបានមកពីមិត្តម្នាក់នោះវិញគឺគេក៏មិនធ្លាប់ទៅដែរ តែគេដឹងថាអ្នកដែលទៅនោះមានទំាង Manager ប្រធានអង្កា និងអ្នកធ្វើការងារធំៗ ហើយការទៅនោះគឺដើរលេងលាយនិងការងារ ពិសេសជាងនេះទៅទៀតគឺយើងបានទាក់ទងជាមួយអង្ការមួយនៅទីនោះ គឺខាងនោះគេជួយសម្រួលយើងជាច្រើនអាចទុកចិត្តបាន ហេសហេចឹងខ្ញុំទៅដែរ :’) ( ទោះយ៉ាងណាគំរោងខែមេសារបស់ក្រុមខ្ញុំគឺនៅតែដដែល ) តែអ្នកណាទៅដឹងមនុស្សគិតពិតមិនដូចទេវតាគិត មុនថ្ងៃចេញដំណើរមួយថ្ងៃស្រាប់តែបងប្រុសដែលជាអ្នករៀបចំកម្មវិធីទៅអារ៉ែងនោះស្រាប់តែគ្រោះថ្នាក់ចរាចរណ៍ យ៉ាងណាក៏ដោយពួកយើងនៅតែសម្រេចចិត្តថាទៅទាំងគ្មានគាត់ វាហាក់បីដូចជាមានអ្វីមកបង្អាក់ដំណើរពួកយើង សូម្បីតែឡានដែលយើងជួលទៅនោះក៏មានបញ្ហាដែរ ចុងក្រោយគឺរំសាយ ។ ខែមេសាបានចូលមកដល់ភ្លាមខ្ញុំប្រឹងប្រែសួរនាំគ្នាខ្ញុំដែលគិតគ្នារួចហើយថានិងទៅ តែវាត្រូវបានរំសាយទៀតហើយក្រោយហេតុផល ម្នាក់ៗត្រូវទៅលេងស្រុកកំណើត ពួកយើងសម្រេចគ្នាថាលើកទៅខែក្រោយ ព្រោះមានថ្ងៃឈប់សំរាកច្រើនពីការងារ តែខ្ញុំចាប់ផ្តើមអស់ជំនឿថាតើខ្លួនអាចបានទៅឬអត់ទេ? ព្រោះបើលើកទៅខែក្រោយទៀតគឺដូចជាចាប់ផ្តើមដល់រដូវភ្លៀងហើយ ខ្ញុំបានដឹងថារដូវនេះចំពោះតំបន់ភ្នំដូចជាមានបញ្ហាបន្តិចហើយពីសេសគឺសត្វល្អិត 😦 ។ ហិហិខែឧសភាបានចូលមកដល់ភ្លាម ខ្ញុំទៀតហើយ ! មានអ្នកនៅចង់ទៅអារ៉ែងទៀតទេ? មាន មាន មាន ខ្ញុំមិនបង្អង់យូរចាប់ផ្តើមរកពត៌មានទាក់ទងទៅខាងនោះភ្លែត ! គឺតាមរយះវេបសាយនេះ http://mothernature.pm/wild-kk-project.html ហិហិនិយាយពីពិបាកទាក់ទងណាស់ព្រោះនៅតំបន់អារ៉េងនោះអត់មានសេវាទូរស័ព្ទទេ ធ្វើម៉េចទៅ? មានធ្វើម៉េចក្រៅពីខលហើយខលទៀត ថ្ងៃនេះខលអត់ចូលស្អែកខលទៀត 😀 ស្ទើរតែលែងមានសង្ឃឹមទៅហើយខ្ញុំស្រាប់តែអាចទាក់ទងគាត់បាន ខ្ញុំបានសួរនាំគាត់យ៉ាងលំអិតទើបយកមកពិភាក្សាជាមួយមិត្តភ័ក្រ្តដែលថាទៅជាមួយគ្នានោះ ទៀតហើយ ! ម្នាក់ៗស្រាប់តែថាអត់បានទៅ ម្នាក់ថារវល់នេះ រវល់នោះ ទៅនេះ ទៅនោះ នេះជាអ្វីដែលខ្ញុំស្អប់បំផុត ! ខ្ញុំស្អប់ណាស់ដែលនិយាយគ្នាហើយឲ្យខ្ញុំប្រឹងរកវិធីសឹងតែស្លាប់តែបែរមកតបនិងខ្ញុំត្រឹមលេសតិចតួចនោះ ! គិតហើយគិតទៀត ខ្ញុំចាប់ផ្តើមសួរបញ្ជាក់ថាមានអ្នកដែលនៅចង់ទៅឬអត់ទេ? ទោះត្រឹម៣នាក់ក៏ខ្ញុំទៅដែរ ហិហិខ្ញុំពិតជាចង់ទៅខ្លាំងណាស់ព្រោះខ្ញុំខ្លាចបើចាំដល់ឆ្នាំក្រោយសម្រស់ដ៏ស្រស់ស្អាតដែលល្បីមិនដាច់នោះត្រូវបានបាត់បង់មុនពេលខ្ញុំបានទៅមើលដោយផ្ទាល់ភ្នែកទាំងគូររបស់ខ្ញុំ ( ស្រុកខ្ញុំមិនសូវជាទុកឲ្យបានយូរទេ ព្រោះឈើលក់បានថ្លៃណាស់បាទ ^_^ ) តែមានតែម្នាក់ប៉ុណ្ណោះដែលនៅតែចង់ទៅគឺម្នាក់ដែលបបួលខ្ញុំទៅជាមួយក្រុមការងារគាត់កាលពីខែមីនានោះហើយ 😀 ខ្ញុំទាំងពីរក៏សម្រេចថាទៅតែក៏គិតថាចាំរកគ្នាបន្ថែម ហិហិខ្ញុំពិតមិនដឹងនិយាយថាម៉េចមិនទាន់ទាំងបានរកគ្នាផងស្រាប់តែខាង Wild KK Project គាត់ខលមកប្រាប់ថាគំរោងសំរាប់ថ្ងៃដែលខ្ញុំចង់ទៅនោះពេញហើយ ព្រោះគាត់បានខលមកខ្ញុំសួរបញ្ជាក់ដែរតែខ្ញុំមិនបានទទួលទើបគាត់ទទួលក្រុមផ្សេងទៅ 😥 ពេលនេះខ្ញុំពិតជាទាល់មែនទែនហើយលែងមានជម្រើសនៅផ្ទះជាស្ថាពរ ! មិនដឹងជាសប្បាយចិត្តប៉ុណ្ណាទេនៅពេលដែលមានមនុស្សម្នាក់មានចិត្តដូចយើងប្រឹងប្រែងសម្រេចបំណងអាចថាដើម្បីខ្លួនគេ ក៏ដើម្បីយើងដែរគេប្រឹងប្រែងរកវិធីជាងខ្ញុំទៅទៀតដើម្បីបានទៅអារ៉ែង ។ អ្វីៗៗគឺពិតជាមិនផុតពីការខិតខំមែន យើងពីរនាក់ស្វែងរកពត៌មានផង រកអ្នកចង់ទៅជាមួយគ្រាន់បានជាគ្នាផង ទីបំផុតពួកយើងរកគ្នាបាន តែបញ្ហាទៀតហើយ! ហិហិមិនចេះចប់មិនចេះហើយមែនពួកយើង ព្រោះមានអ្នករៀបចំអាហារនិងកន្លែងគេងរួចហើយតែកិច្ចពិភាក្សាពីបញ្ហាធំរបស់យើងនោះគឺ ៖

-ហាស! ពួកយើងរកម្ចាស់ស្រុកជូនដើរអត់បានទេ? អត់មានអីជិះពេលទៅដល់នោះទៀត! ធ្វើម៉េច? ដាក់ម៉ូតូលើឡានក្រុងយកទៅជិះ? អ្នកណាខ្លះមានម៉ូតូអាចយកទៅបាន?

-អាគុប៥០ជិះបានទេ?

-អត់បានទេ!

-អ្នកណាទៅខ្លះឲ្យប្រាកដនិងអាលគិតរឿងនេះ?

-ម៉េចគ្មានអ្នកបញ្ជាក់ចឹង?…….សំណួរដដែលៗៗ ម៉ូតូ អ្នកណាទៅខ្លះ បានអ្នកណាជូនយើងដើរ? សុទ្ធតែគ្មានចំលើយ:( 😦

លុះព្រឹកឡើងនៅតែជាសំណួរដដែល តែក៏នៅតែគ្មានចំលើយទោះជាយ៉ាងណាយើងត្រូវតែធ្វើការសំរេចចិត្តសំរាប់អ្នកដែលច្បាស់ថាទៅជាមុនសិនទើបបានជាពួកយើងចាប់ផ្តើមរកទាំម៉ូតូ និង អ្នកជូនពិសេសគឺការញ៉ាំនិងកន្លែងគេង ត្រឹមតែជាងមួយម៉ោងរឿងទាំងអស់ត្រូវបានដោះស្រាយដោយសារខាង Wild KK ជួយសម្រួល យេ យេពួកយើងអាចដំណើរការដើរលេងបានយ៉ាងរលូនហើយ !

ព្រឹកថ្ងៃទី15 ឧសភា 2015 ពួកយើងបានចេញដំណើរពីភ្នំពេញ ចាំណាយពេល7-8ម៉ោងទំរាំដល់អារ៉ែងព្រោះពួកយើងតាត្រេតតាត្រូតច្រើន ក្នុងនោះមានទាំងចាំគ្នា ម៉ូតូបែកកង់ ចុះទិញរបស់ចាំបាច់ខ្លះដែលយើងមិនដឹងមិនបានត្រៀម ហើយរឿងដែលពិសេសនោះគឺមានម្នាក់ក្នុងចំណោមពួកយើងសែលហ្វីៗស្រាប់តែមិនដឹងជ្រុះបាត់ទូរស័ព្ទនៅឯណា ហើយបាត់ពីពេលណាព្រោះផ្លូវពីបាក តែពិតជាសំណាងបានរកឃើញវិញ ។ មួយវិញទៀតពួកយើងដើរលេងដោយឈ្លៀសវៃគឺថាពួកយើងដឹងថាទឹកដីនោះគ្មានសេវាទូរស័ព្ទទេទើបយកអាយកូមទៅ ហេសហេចឹងហើយពួកយើងទាក់ទងគ្នារហូត 😉 ។ គ្រាន់តែទៅដល់កន្លែងគេងដែលជាផ្ទះអ្នកស្រុកតែម្តង ពួកគាត់ទទួលពួកយើងរាក់ទាក់ ដោយភាពកក់ក្តៅហាក់ដូចជានៅផ្ទះខ្លួនឯងអញ្ចឹង ពួកយើងដូចជាហត់អស់កំលាំងបន្តិចហើយ មីងម្ចាស់ផ្ទះថាមិនដឹងបានអីទទួលទេទើបគាត់រកកូនឲ្យឡើងកាប់ដូងឲ្យពួកយើងផឹក ហេសហេមានកំលាំងព្រឺសតែម្តងក្រោមការយកចិត្តទុកដាក់និងផ្លែដូងផ្អែមត្រជាក់ដល់បេះដូង 😀 បន្ទាប់ពីនោះយើងដើរកំសាន្តក្នុងភូមិ រៀបចំកន្លែងគេងឲ្យហើយព្រោះម្នាក់ៗចង់គេងអង្រឹងហើយថែមទាំងចង់រៀនចងវាដោយខ្លួនឯងទៀត ហាសហាគ្រាន់តែរកន្លែងគេងហ្នឹងមិនតិចជាងមួយម៉ោងទេទំរាំរួច បន្ទាប់មកទើបងូតទឹកសំអាតខ្លួនរួចទៅញ៉ាំបាយនៅផ្ទះមីងម្នាក់ផ្សេងទៀត អីយ៉ាឆ្ងាញ់ណាស់តើម្ហូបបែបស្រុកស្រែចំការ បើគិតទៅទីនោះពិតជាមិនធ្វើឲ្យខ្ញុំខកបំណងមែនទាំងផ្លូវចិត្ត និងផ្លូវកាយគឺសុទ្ធតែសុវត្តិភាព ពួកយើងគិតតែចង់ដើរជាជាងជិះម៉ូតូដែលពួកគាត់ចាំជូនទីនេះទៅនោះ ហាសហាដើរពេញទាំងភូមិគ្មានខ្លាចអីសោះតាម៉ង ដើរបណ្តើរសើចបណ្តើរ រួមទាំងលេងអំពិលអំពែកថែមទៀតផង និយាយទៅគឺមកពីពួកយើងទំលាប់គេងយប់ជ្រៅចឹងហើយក៏ចេះតែនៅទាំងដែលអ្នកភូមិគេងស្ងាត់ជ្រៀបអស់ទៅហើយ។ យប់ថ្ងៃទីមួយពិតជាគួរឲ្យអស់សំណើចមែនហើយព្រោះកណ្តាលយប់ឡើងមានបងម្នាក់ហៅជួយផងៗៗៗ ភ្ញាក់គ្រប់គ្នាថែមទាំងមានអ្នកសួរទៀតថាថី ? តែគ្មានឃើញអ្នកឆ្លើយទើបដឹងថាមមើរសោះ! ។

ព្រឹកថ្ងៃទី16 ឧសភា 2015 បន្ទាប់ពីរៀបចំខ្លួនរួចទៅញ៉ាំបាយផ្ទះផ្សេងមួយទៀតហើយ ហាសហាហាក់បីដូចជាបងប្អូនពេញទាំងភូមិម៉ង វាជាការពិតសហគមន៍រៀបចំឲ្យអ្នកភូមិសុទ្ធតែមានចំណូលពីភ្ញៀវដែលទៅទីនោះ បន្ទាប់ពីញ៉ាំរួចបងប្រុសនិងមានពូម្នាក់ទៀតដែលជាអ្នកមើលថែនិងជូនពួកយើងដើរ ព្រឹកនេះឡើងលើភ្នំម្រេចកង្កែប យ៉ាៗៗត្រៀមខ្លួនរួចនៅ? គាត់ឲ្យទឹកយើងម្នាក់មួយដបដែលមានចំណុះ1500មីលីលីត្រ រីឯគាត់វិញស្ពាយទឹកចំណុះ1500មីលីលីត្រដល់ទៅ៤ដបទៀត រួមជាមួយនំកញ្ចប់ទុកសំរាប់ពួកយើង ទោះពួកយើងបានប្រាប់គាត់ថាមិនបាច់ក៏ដោយចុះ ក៏គាត់នៅតែថាអត់អីទេ ពួកយើងបានរៀបចំយ៉ាងត្រឹមត្រូវដែលមានស្រោមជើងកវែង ជាមួយនិងថ្នាំការពារទាក 😀 នៅតាមផ្លូវឡើងភ្នំគយគន់ទេសភាពដ៏ស្រស់ត្រកាលដែលពួកយើងមិនដែលបានឃើញដោយផ្ទាល់ភ្នែកទាល់តែសោះ រុក្ខជាតិតូចធំស្រស់បំព្រងហាក់ញញឹមមករកពួកយើងយ៉ាងរីករាយជាមួយនិងសំលេងសត្វដែលមានទាំងស្វា សត្វហើយមកកំដរចំណីអារម្មណ៍ពួកយើងទោះហត់យ៉ាងណាក៏នៅតែមានកំលាំងដើរទៅមុខ ឈប់សំរាកខ្លះ ថតរូបខ្លះ រួមមានទាំងសែលហ្វីទៀតផង យ៉េៗៗភ្លេចខ្លួនដល់លើកំពូលភ្នំស្រេច ^_^ អូហ៍ហូស្អាតណាស់ពិតជាអស្ចារ្យដូចពាក្យគេថាមែន ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់50ជាន់អគារ ប្រហែល200ម៉ែត្រ ពួកយើងសំរាកថតរូបនិងញ៉ាំរបស់ដែលអ្នកនាំផ្លូវរើបចំទុកឲ្យញ៉ាំនោះ ថាទៅមើលតើពួកគាត់យកចិត្តទុកដាក់និងពួកយើងយ៉ាងណា? អារម្មណ៍កក់ក្តៅនិងសុវត្តិភាពដែលពួកគាត់បានផ្តល់ឲ្យយើងវាស្ទើរតែគ្មានចន្លោះតែម្តង 🙂 ក្រោយពេលសំរាកគយគន់ទេសភាពដ៏ស្រស់ត្រកាល ដែលធ្វើឲ្យពួកយើងមិនដាច់អាល័យរួចមក បានប្រហែល១ម៉ោងទើបយើងធ្វើដំណើរចុះមកវិញ។ ហេសហេពេលចុះមកវិញយើងបានចូលកន្លែងមួួយដែលមានម្នាស់ថ្មដុះនៅទីនោះ លោកពូដែលជាអ្នកនាំយើងដើរបានឡើងទៅបេះម្នាស់មកឲ្យពួកយើងញ៉ាំ អាហា៎ផ្អែមត្រជាក់ ឆ្ងាញ់ណាស់ប្លែកមាត់តែម្តង វាខុសពីម្នាស់ធម្មតាដែលយើងធ្លាប់ញ៉ាំ ឆ្ងាញ់ណាស់ៗអូនចង់ញ៉ាំទៀត ហេសហេនៅសល់តើទុកញ៉ាំលាងមាត់ក្រោយបាយថ្ងែត្រង់ 😉 ។ តោះៗយើងទៅមុខទៀតឃ្លានបាយទៀតហើយ ដើរបណ្តើរស្រែកបន្ទរគ្នាបណ្តើរ ធំក្លិនបាយហើយយើង ពេលឃ្លានបាយដើរយូរទៅឆ្ងាយទៅ ហ្នឹងហើយលទ្ធផលរវល់តែលង់សម្រស់ព្រៃភ្នំពេកអត់ចង់ចុះមកវិញ តែទោះជាបែបនេះក្តីពួកយើងនៅតែរីករាយគឺសប្បាយរីករាយខ្លាំងណាស់ គ្រាន់តែដើរបានជិតដល់ផ្លូវចូលភូមិភ្លាមម្នាក់់នាំគ្នាស្រែកទៀតហើយថានោះឃើញឆ្នាំងបាយហើយយើង 🙂 ថាទៅមើលសប្បាយប៉ុណ្ណា? ហាសហាដល់ត្រឹមនេះស្រាប់តែបងអ្នកដឹកនាំក្រុមគាត់ចាប់អារម្មណ៍ថាជើងគាត់រមាស់ ហេសហេមានអីទាកខាំជាប់ប៊ឺតឈាមឡើងប៉ុណ្ណមេដៃទៅហើយ អានាងសំណាងហើយឯងទៀមគាត់ព្រោះគាត់លែងវាទៅវិញ បើប៉ះពួកយើងណាម្នាក់វិញគ្មានសល់សាកសពទេពៅ ! គាត់គ្រាន់តែនិយាយថាគ្នារស់ដោយបែបនេះទៅហើយទៅសំលាប់វាធ្វើអី 😀 យេយេ…. ដល់ហើយតោះញ៉ាំបាយឃ្លានណាស់ គិតទៅជីវិតពិតជាមាន័យណាស់ ខ្ញុំពិតជាចូលចិត្តពេញចិត្តអារម្មណ៍កក់ក្តៅបែបនោះ គឺបែបគ្រួសារតែម្តងពួកគាត់រៀបចំបាយម្ហូបរួចជាស្រេចចាំទទួលពួកយើង ព្រោះដឹងថាហេវណាស់ ញ៉ាំមិនទាន់រួចផងទឹកដូងដែលកាប់ថ្មីៗពីដើមបានមកដល់ អូហូហ៍ផ្អែមត្រជាក់ដល់បេះដូងតែម្តង ញ៉ាំរួចភ្លាមស្រាប់តែម្នាស់ភ្មំដែលពួកយើងយកមកនោះក៏ចិតរួចជាស្រេចទៀត អរគុណ អរគុណណាស់ ញ៉ាំរួចគាត់ឲ្យពួកយើងសំរាកបន្តិចតែដោយឆ្អែតហើយនោះក៏ចាប់ផ្តើមគិតដល់បងដែលត្រូវទាកទៀមនោះគឺជើងគាត់នៅហូរឈាមនៅឡើយ ក៏មានមិត្តគ្រូពេទ្រស្រីស្រស់ស្អាតរបស់យើងជួយលាងមុខរបួសនិងដាក់ថ្នាំឲ្យគាត់ ពេលនោះឆ្អែតសប្បាយចិត្តទើបបាញ់គ្នាលេងតិចទៅម្នាក់ៗថាបើដឹងថាមានអ្នកគ្រូពេទ្រស្អាតជួយមើលថែចឹងមិនខ្ចីការពារទេ ទុកឲ្យទាកទៀមដែរហើយ តោះៗពួកយើងរកមើលមើសក្រែងមានវានៅកន្លែងណាមួយ :p ដូចជាសំរាកល្មមស្រកពោះហើយ តោះយើងបន្តរដំណើរទៀត យ៉េយ៉េទៅទៀតហើយ មកដល់ត្រឹមនេះគឺគួរតែជាការចែករំលែកក៏ដូចជាការចងចាំដែលគ្រប់គ្នាគួរតែយល់ដឹងពីវា សុំចែករំលែកបទពិសោធន៍ខ្លះៗដែលទាក់ទងទៅនិងការដើរកំសាន្តតាមទីកន្លែងនានា ក្នុងប្រទេសពិសេសតំបន់ដាច់ស្រយាលដែលគ្មានសេវាទូរស័ព្ទ ដែលមានអារ៉ែងជាដើម ។ ពេលដែលពួកយើងបន្តរដំណើរទៅលេងឆាយនានា បន្តរបន្ទាប់គ្នានោះក៏បានជួបមនុស្ស១ក្រុមដែលរួមមានទាំងព្រះសង្ឃផងដែរនោះមានគ្នាប្រហែល២០-៣០នាក់ បានទៅលេងអារ៉ែងទាំងគ្មានគោលដៅ គ្មានពត៌មានអ្វីទាំងអស់មុនទៅទីនោះ អ្វីដែលពួកគាត់មានគឺត្រឹមជួលឡានគេទៅ តែមានឯណាបានតែពាក់កណ្តាលផ្លូវឡានឈ្នួលលែងទៅមុខ តែពួកគាត់នៅតែសម្រេចចិត្តដើរទៅបន្តរ ខ្ញុំគ្រាន់តែចង់សួរថាបើមិនបានជួបពួកខ្ញុំ និងអ្នកដែលជាម្ចាស់ស្រុក (សហគមន៍ ) តើពួកគាត់គិតថាដើរទៅណា? ឬចេះតែដើរៗទៅយប់ត្រឹមណាគេងត្រឹមនោះ? នេះសំណាងហើយបានជួបពួកយើងហើយនឹងបងៗធ្វើការក្នុងសហគមន៍ ដើម្បីការពារព្រៃឈើបានជួយរកកន្លែងស្នាក់នៅហើយថែមទាំងជួួយការធ្វើដំណើរដល់ពួកគាត់មិនចឹងទេនោះចប់ហើយ! សូមកុំទៅទាំងមិនដឹងអ្វីសោះព្រោះវាមិនងាយដូចដែលអ្នកគិតនោះទេចំពោះកន្លែងខ្លះ ហើយអ្វីដែលអ្នកធ្វើមិនត្រឹមតែមិនបានដើរឲ្យបានសប្បាយ និងបានឃើញអ្វីដែលខ្លួនចង់ឃើញប៉ុណ្ណោះទេ ថែមទាំងអាចនិងមានបញ្ហាដល់ខ្លួនថែមទៀតផង ។ នៅមានពេលដែលអ្នកត្រឡប់ទៅផ្ទះអ្វីដែលអ្នកយកមកវិញគឺបញ្ហា គឺអ្នកអាចនិងនិយាយថាគ្មានអីផង ពិបាកអត់ប្រយោជន៍ នៅទីនោះគ្មានស្អីអស្ចារ្យ ក៏មានពាក្យមិនល្អជាច្រើនដែលអ្នកនឹងយកមកនិយាយពីកន្លែង១នោះ ! ខ្ញុំសូមប្រាប់ថានៅអារ៉ែងពីជាអស្ចារ្យណាស់ ទាំងស្រស់ស្អាត ទាំងកក់ក្តៅ អារម្មណ៍សុខស្រួលមិនខុសពីផ្ទះយើងប៉ុន្មាននោះទេ ! បន្ទាប់ពីជួយសម្រួលពួកគាត់រួចទើបពួកយើងបន្តរដំណើរទៅលេងទឹកនិងមើលទេសភាពតាមឆាយទាំងនោះ ហិហិខ្ញុំអត់ចាំថាឈ្មោះឆាយអីខ្លះទេព្រោះអត់បានខ្វល់និងឈ្មោះគឺរវល់តែខ្វល់ជាមួយទេសភាពក៏ស្រស់ស្អាតដែលខ្ញុំមិននឹកស្មានដល់ថាបានទៅដល់ទាំងដែលពួកគាត់និយាយរឿងដែលទាក់ទងនិងឆាយទាំងនោះក៏មានទាំងប្រាប់ឈ្មោះផងដែរ ខ្ញុំគ្រាន់តែដឹងថាពួកគាត់ឲ្យយើងលេងទឹកនៅទីនោះក៏ចូលរួមលេងនិងយើង ខ្ញុំអាចដឹងបានថាពួកគាត់លេងព្រោះចង់នៅក្បែរៗមើលយើងក្រែងមានបញ្ហាអី ហាសហាពួកគាត់តាមមើលយើងដូចពួកយើងជាកូនក្មេងចឹងគឺមិនឲ្យផុតពីក្រសែភ្នែកតាម៉ង ^_^ ចេញពីនោះគឺពេលថ្ងៃលិចចឹងយើងមកដល់កន្លែងសំរាកគឺងងឹតល្មម គាត់ប្រាប់ឲ្យពួកយើងងូតទឹកសំអាតខ្លួនរួចសឹមទៅញ៉ាំបាយ ក្រោយពីអាហារយប់រួចមកពួកយើងថតរូបពេលរាត្រីជុំគ្នាព្រោះមានបងអ្នកថតរូបឯករាជ្យទៅជាមួយ ម៉ាអេមម៉ងរូបថតនោះដូចនៅភពផ្កាយចឹងព្រោះអ្វីដែលមើលឃើញមានតែមនុស្សនិងផ្កាយប៉ុណ្ណោះក្រៅពីនោះគឺងងឹត ! ថតចប់រួចរាល់ពួកយើងមកអង្គុយនិយាយគ្នាដុតភ្នក់ភ្លើង និយាយចុះឡើងបែកគំនិតនិយាយរឿងខ្មោច ហិហិប្រាប់ថាបើនៅក្នុងផ្ទះខ្ញុំអត់ខ្លាចទេ ព្រោះខ្ញុំជឿថាក្នុងផ្ទះមានអ្នកថែរក្សាតែនេះនៅក្រៅផ្ទះ មិនបានទេទៅគេងហើយ គឺថាបែកក្រុមនាំគ្នាចូលគេង យប់នេះគេងនៅផ្ទះសហគមន៍បោះតង់លើផ្ទះ ហើយមានអ្នកខ្លះនៅតែចង់គេងអង្រឹងដដែលតែគឺគេងអង្រឹងលើផ្ទះម៉ាអេមប្លែកៗម៉ង :p ក្រោកពីព្រឹកហិហិដល់ថ្ងៃទៅវិញហើយអត់ចង់ទៅវិញទេ ចង់នៅ២-៣ថ្ងៃទៀត ពួកគាត់បានគិតរួចជាស្រេចក៏បានកក់សំបុត្រឡានឲ្យរួចដែរចឹងក្រោយពីអាហារព្រឹករួចនៅផ្លូវដែលយើងត្រឡប់ទៅវិញនោះគឺជូនយើងចូលលេងឆាយបាន២ទៀត 😀 បើតាមខ្ញុំគិតឲ្យតែកន្លែងមានថ្ម ទឹក ឬព្រោះអីអស់ហ្នឹងគឺពួកគាត់ឲ្យឈ្មោះថាឆាយហេសហេឆាយច្រើនចឹងខ្ញុំមិនចាំទេខ្ញុំចាំតែសប្បាយ និងកក់ក្តៅតែប៉ុណ្ណឹង ។ ទេសភាពស្រស់ស្អាតខុសប្លែកគ្នាពីឆាយមួយទៅឆាយមួយគឺមើលទៅមិនសាុំភ្នែកទាល់តែសោះ ខាងប្រុសៗគេមិនពីបាកប្តូរសំលៀកបំពាក់ នៅមានរឿងល្អជាច្រើនដែលខ្ញុំមិនបានរៀបរាប់អស់…….. ខ្ញុំពិជាស្តាយដែលមានពេលខ្លីពេកនៅទីនោះ 🙂

ការគិតចំពោះចម្រៀង

ខ្ញុំ​ជាមនុស្ស​ដែលស្តាប់​ចម្រៀង​គឺស្ថិតលើអត្ថន័យជាចំបង​ប្រហែល​

ដោយសារតែបែបហ្នឹងទើបខ្ញុំស្ទើរតែមិនដែលស្តាប់បទដែលចេញតាមផលិតកម្មទេព្រោះបទគាត់ច្រើនតែក្បត់គ្នា​ ជេរប្រមាថគ្នា​ ខ្លះមានអំពើហឹង្សា​អីអសអីអស់ហ្នឹហើយបទចម្រៀងដែលខ្ញុំចំណាយពេលស្តាប់គឺ​ច្រើនតែប្រភេទ​ Original song ដែលពួកគាត់ធ្វើវា​ដោយ្លួនឯងទាំងសាច់ភ្លេង​ និង​ អត្ថន័យ​នៃបទចម្រៀង​ រួមទាំងការថតផងដែរ

និងចែកចាយតាមបណ្តាញបង្គមប៉ុណ្ណោះ​ អាចថាពួកគាត់នៅក្មេងការស្រមៃ​ផ្អែមល្ហែម​ ទន់ភ្លន់​ចំពោះ​ស្នេហា​ និងមនោសញ្ចេតនាចំពោះបទដែលពួកគាត់តែងមកគឺត្រូវចិត្តខ្ញុំមិនថាជាសាច់ភ្លេង​ និង​ អត្ថន័យ​។ ងាកមកនិយាយពីបទថ្មីដែលកំពុងពេញនិយមមួយនេះវិញគឺ​ រាំញីកែងជើង​ ខ្ញុំ​សូម​សរសើរ​គាត់បើគិតពីការតាមដានរបស់ខ្ញុំ​បន្ទាប់​ពី​អ្នកធ្វើការ​ការិយាល័យ​ជាមួយខ្ញុំគាត់បានឲ្យស្តាប់​ ទាំងដែលខ្ញុំមិនចូលចិត្ត​បទអាឡេអាឡូចឹងទេ​ តែខ្ញ
មើលឃើញចំណុចល្អជាច្រើនដូចជា​ 
១/​ សាច់ភ្លេងថ្មីឬអាចយកលំនាំគេដូនមុនៗគឺខ្ញុំមិនដឹង​ តែខ្ញុំគិតថាថ្មី​

២/​  គាត់បានបង្កើតក្បាច់រាំថ្មីតែបែរមិនបានចោលក្បាច់រាំដូនតា​ ព្រោះ​ទោះខ្ញុំមិនសូវដឹងពីចង្វាក់រាំតែមានចំនុចខ្លះគឺប្រហាក់ប្រហែលចង្វាក់ទ្វីស​

៣/​ ខ្ញុំបានមើលបទខ្លះសាច់ភ្លេងនិងអត្ថន័យចម្រៀងគឺចាស់ទេតែពួកគាត់បង្កើតក្បាច់រាំថ្មី​ រីឯបទខ្លះទៀតសាច់ភ្លេងថ្មី​ អត្ថន័យ​ច្រៀង​ ថ្មីតែមានកន្លែងណាមួយនោះគឺយកបទដូនតាយើងមករួមដែលអាចឲ្យអ្នរាំអាចយកក្បាច់រាំតាមបទដូនតាបាន​ ដូចជារាំវង់​ សារាវ៉ាន់​ ….​ 

៤/​ ហើយបើតាមខ្ញុំដឹងតែមិនច្បាស់ថាវាពិតឬអត់ទេគឺបទរាំញីកែងជើងនេះបានល្បីដល់ប្រទេសជិតខាងយកទៅរាំលេងទៀតផង​  និយាយឲ្យត្រង់ទៅបើពិតជាដូចពាក្យគេថាមែនតើមិនសរសើរម្តេចបាន​ តើយើងមានប៉ុន្មានបទល្បីដល់គេង?  ខ្ញុំ​មិនដែលដឹងមិនដែលតាមដាន​ បើមានខុសឆ្គងសុំទោសផង​ 😁

ផ្កា​ម្លិះ​

និយាយ​ពីផ្កា​ម្លិះ​ជាផ្កាមួយប្រភេទដែលមានក្លិនក្រអូប​ប្រហើរ​  ខ្ញុំ​ចូលចិត្តក្លិនវាគឺរាល់ពេលបានស្រង់ក្លិន​ស្រស់ស្រាយ​ ផ្អែមល្ហែម​ ទន់ភ្លន់​ហាក់មិនចេះជិនណាយ​ អ្វីដែល​កាន់តែពីសេសជាងនេះទៅទៀតនោះគឺខ្ញុំច្រើនតែបានទិញនៅពេល​បើកបរដែលជួនកាល​អាចជាជនពិការ​ និងជាក្មេងតូចៗ​ដែលពួកគាត់មិនសុខចិត្តសុំទាន​ តែបែរជាមកប្រកបរបរលក់ផ្កាតាមដងផ្លូវទៅវិញ​ បើគិតឲ្យដល់ទោះពួកគាត់លក់ថ្លៃបន្តិចតែយើងមិនពិបាករកទិញ​ ហើយថែមទាំងបានជួយពួកគាត់ទៀតផង​ សម្រាប់​ខ្ញុំ​គិតថាចំណេញទាំងសងខាង​ក៏សប្បាយចិត្តផងដែរ​ ☺☺ 

ចំណាប់អារម្មណ៍ការងារទី១

ត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤នេះខ្ញុំធ្វើការបាន៤ខែហើយ តែមើលមកខ្លួនឯងមិនទាន់ចេះអ្វីសោះ ខ្ញុំពិតជាល្ងង់ណាស់មែនទេ?​ ការងារដូចជាមិនពិបាកអីផងតែបែរធ្វើមិនបានល្អ តាមធម្មតាខ្ញុំជាមនុស្សម្នាក់ដែលធ្វើអ្វីសុទ្ធតែច្បាស់លាស់ណាស់ ហើយគ្រប់កិច្ចការខ្ញុំតែងតែទាមទារស្ទើរតែឥតខ្ចោះ តែដល់ពេលមកធ្វើការបែរជាខុសម្តងហើយម្តងទៀតទោះជាបញ្ហានោះមិនមែនដដែលៗក៏ដោយ ក៏ខ្ញុំនៅតែមិនស្រណុកចិត្តសោះ​ អាចដែរប្រហែលមកពីមនុស្សដូចខ្ញុំមិនចូលចិត្តទទួលការស្តីបន្ទោសទើបបានជាមិនសូវធ្វើអ្វីខុស ក៏ប្រហែលដោយសារតែបែបនឹងហើយបានជាខ្ញុំក្លាយខ្លួនជាមនុស្សច្បាស់លាស់យ៉ាងហ្នឹង ! តែមនុស្សតែងតែមានខុសមែនទេ? ខ្ញុំក៏ជាមនុស្សធម្មតាម្នាក់ដែរកំហុសតើមានអីគួឲ្យអស្ចារ្យ ? សំខាន់ខុសហើយកែវាទៅ ណាមួយធ្វើការឲ្យគេមិនដូចរបរផ្ទាល់ខ្លួនទេ ធ្លាប់រកស៊ី ធ្លាប់ធ្វើថៅកែ បែរមកធ្វើការឲ្យគេបែបនេះនរណាៗក៏មិនជឿថាខ្ញុំអាចបានដែរ ហាសហាមនុស្សគឺបែបនេះមិនថាខ្ញុំឬគេទេតែងតែរកដំណោះស្រាយឲ្យខ្លួនឯងជានិច្ច 😀 សូម្បីតែបងស្រីដែលណែនាំខ្ញុំមកធ្វើការវិញនោះ មុននិងហៅខ្ញុំឲ្យមកសំភាសន៍គាត់បានប្រាប់ខ្ញុំហើយប្រាប់ទៀតថាធ្វើការឲ្យគេវាពិបាកណាស់ណា កន្លែងធ្វើការមិនស្អាត ឯខ្ញុំវិញតបទៅគាត់ថាមើលមកខ្ញុំជាអ្វី? ខ្ញុំមិនមែនជាកូនអ្នកមាន មិនមែនជាមនុស្សមិនចេះអ្វីសោះ ក៏មិនមែនជាមនុស្សមិនធ្លាប់ពិបាកដែរ ចឹងហើយតើខ្ញុំមានអ្វីត្រូវប្រកាន់នោះ!​ ។

កំឡុងពេល៤ខែនេះអ្វីដែលខ្ញុំបានឆ្លងកាត់ជាមួយបងៗនិងមិត្តរួមការងារមិនថាសប្បាយរីករាយ ឬត្រូវមេស្តីឲ្យនោះទេ ពិសេសខ្ញុំត្រឹមតែមានឈ្មោះអ្នកថ្មីមិនចេះអ្វីសោះ ហើយក៏មិនសូវមានការងារធ្វើច្រើនដូចជាបងៗទើបមិនសូវមានទំនួលខុលខុសត្រូវច្រើន ក៏មិនសូវត្រូវមេស្តីឲ្យ តែធ្លាប់ជាមនុស្សរវល់ពេលនៅផ្ទះ ព្រោះមានទាំងការងារផ្ទះ មុខរបរផ្ទាល់ខ្លួន និង មុខរបរគ្រួសារផងនោះទើបខ្ញូំក្លាយជាមនុស្សមិនចេះនៅទំនេរទាល់តែសោះហើយ តែវាបែរជាផ្ទួុយស្រលាស់ពីធ្វើការដែលមានពេលទំនេរច្រើនពោលគឺរវល់ម្តងៗតែរវល់ខ្លាំងតែម្តង ឬមកពីខ្ញុំជាអ្នកថ្មីមិនចេះអ្វីសោះទើបទំនេរ? មិនដឹងថាយ៉ាងណាទេតែវាពិតជាពិបាកណាស់ ព្រោះមានពេលខ្លះស្ទើរតែគ្មានអ្វីធ្វើសោះពេញមួយថ្ងៃ ខ្ញូំពិតជាមិនចេះនៅទេ ជួនកាលងងុយទាល់តែងោកម្តងៗ បន្ទាប់មកឈឺក្បាល រហូតដល់ក្អួតក៏មានដែរ តើខ្ញុំអាចធ្វើអ្វីបានក្រៅពីទ្រាំ? ហេសហេសំណាងដែរដែលខ្ញូំមិនមែនជាមនុស្សងាយចុះចាញ់ ក៏មិនឲ្យគេនិយាយថាខ្ញុំពិតជាធ្វើមិនកើតមែន !​ ងាកមកនិយាយពីអ្នកដែលខ្ញុំធ្វើការជាមួយវិញ ខ្ញុំចូលធ្វើការមិនទាន់បានប៉ុន្មានផងមេធំរបស់ក្រុម Merchandiser ពួកខ្ញុំបានលាឈប់ត្រឡប់ទៅស្រុលវិញ ( Hong Kong ) រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៣ ទើបមានមេថ្មីមក គាត់ស្អាត សង្ហា ចិត្តទូលាយមិនប្រកាន់ ហើយថែមទាំងពូកែដោះស្រាយបញ្ហាដែលមានចំពោះមុនទៀត ចំណុចពិសេសដែលខ្ញុំចូលចិត្តគាត់នោះគឺមិនគិតស្មុគច្រើនទេបែបនេះហើយទើបគាត់ជាមនុស្សដែលងាយចុះសម្រុង បើអាចដើរតាមគាត់យ៉ាងយូរ ៦ខែ អាចរកការងារថ្មី ឬកន្លែងដដែលក៏អាចឡើងប្រាក់ខែបានច្រើនគួរសមដែរ :p តែម៉េចនិងអាច !​ ខ្ញូំនៅខ្ចីនិងការងារណាមួយគេយកខ្ញុំមកធ្វើការឲ្យគេមិនមែនមកចាំតែរៀនយកចេះតែម្តងឯណា ពិសេសទៀតនោះគេក៏មានការងារឲ្យធ្វើទោះមិនមានក៏មិនអាចដើរផ្តេសផ្តាស់ចោលកន្លែងដែរ ដូច្នោះហើយជំហ៊ានដំបូងគឺពេលដែលគាត់មើលក្រណាត់ទាក់ទងការបោកគក់ ឬ ជ្រលក់ពណ‌៝ ខ្ញូំក៏តែងតែឆ្លៀតពេលទៅមើលនិងស្តាប់គាត់និយាយ ហាសហាព្យាយាមលួចចំណេះពីគាត់បានខ្លះៗ 🙂 ។ បែរមកបងស្រីដែលមានជំនាញវាយតម្លៃ ( Costing )បន្ទាប់ពីទទួលបានការបញ្ជារទិញពីភ្ញៀវ គាត់ជាអ្នករៀបចំតម្លៃនិងតថ្លៃជាមួយភ្ញៀវផ្ទាល់តែម្តង ខ្ញូំនិងគាត់ដូចជាគ្មានអ្វីត្រូវនិយាយសោះហើយមានតែការលេងសើចតិចតួច ក៏មិនបានឬមិនអាចរៀនអ្វីពីគាត់ទាល់តែសោះត្រឹមអាចនិយាយថាគាត់ស្លូតបូត សុភាព ហើយចិត្តល្អមិនប្រកាន់ ។ រីឯបងស្រីដែលនាំខ្ញុំឲ្យមកធ្វើការជំនាញរបស់គាត់គឺទិញ ( Purchasing )​គាត់ទិញគ្រប់មុខដែលទាក់ទងនិងផលិតកម្មដែលត្រូវការផលិតចេញមកសម្រេចឲ្យទៅភ្ញៀវ ហើយខ្ញូំនេះហើយជាជំនួយការផ្ទាល់របស់គាត់ ហាសហាមិនត្រឹមតែជាជំនួយការផ្ទាល់ តែខ្ញុំនិងគាត់បែរជាមានអ្នកយល់ច្រឡំថាពួកយើងជាប្រភេទស្រីស្រលាញ់ស្រីទៀតផងនិយាយទៅមិនឲ្យគេគិតចឹងម៉េចនិងបានបើធ្វើការជាមួយគ្នា ទៅធ្វើការ មកពីធ្វើការ ជិះឡាន ឬ ម៉ូតូ  (ព្រលឹមបាត់ព្រលប់ចូលផ្ទះជាង១០ម៉ោង) សុទ្ធតែជាមួយគ្នា មិនតែប៉ុណ្ណោះរបស់របរប្រើប្រាស់ក៏មានដូចគ្នាច្រើន សូម្បីតែថ្ងៃអាទិត្យ ឬ ថ្ងៃឈប់សម្រាកផ្សេងៗក៏ពួកយើងយើងចេញក្រៅដើរលេង និង ញ៉ាំអីជាមួយមិត្តដទៃទៀតដែរ គិតឲ្យច្បាស់ទៅ១ខែឈប់បាន៤ថ្ងៃតែពួកយើងមិនបានជួបគ្នាយ៉ាងច្រើន២ថ្ងៃក្នុង១ខែ 😀 បើសិនពួកយើងមានសង្សាម្នាក់១មិនដឹងល្អយ៉ាងណាទេ 😉 ។ ដោយសារតែការបញ្ជារទិញរបស់រោងចក្រយើងមានម៉ូយពី អ៊ីតាលី (Italy) និងចិន (Chines) ទើបតម្រូវឲ្យមានអ្នកតាមសម្លៀកបំពាក់គំរូ (Follow up Sample)មាន២នាក់ ដែលម្នាក់ជាជនជាតិខ្មែរ (តារាទឹកភ្នែក) និង ម្នាក់ទៀតជាជនជាតិហ្វីលីពីន (Philippine)

សូមនិយាយពីបងស្រីតារាទឹកភ្នែកមុនទៅចុះ ងារនេះគឺខ្ញុំអ្នកដាក់តែក៏មិនដែលនិយាយចេញមកដែរគ្រាន់តែគិតទេ បើគាត់ដឹងច្បាស់ជាខឹងមិនខាន 😉 គាត់ជាអ្នករៀបចំគំរូសម្លៀកបំពាក់មកពីអ៊ីតាលីឲ្យភ្ញៀវមើលហើយទទួលបានការយល់ស្របពីភ្ញៀវ ទើបផ្នែកផ្សេងហ៊ានកាត់ ដេរចេញជាផលិតផលប្រគល់ឲ្យទៅភ្ញៀវ បន្ទាប់ពីមេគឺគាត់ហ្នឹងហើយរវល់ជាងគេ ហើយក៏មានតែគាត់ទេដែលតែងតែយំនោះរាល់ពេលទៅជួបភ្ញៀវ ព្រោះត្រូវគេស្តីឲ្យយ៉ាងនេះ យ៉ាងនោះ ហិហិបើខ្ញុំជាគាត់វិញគឺយំដូចតែគ្នានិង តែគាត់ក៏តែងតែសុំឈប់ដែរតែមេមិនឲ្យុឈប់ចឹងមានតែនៅទៀតទៅ ទោះជាយ៉ាងណាគាត់គឺជាមនុស្សដែលចូលចិត្តលេងសើច និងនាំពួកយើងលេងសើចផងដែរ គាត់ចិត្តបាន មានទំនាក់ទំនងល្អ ចំណុចពិសេសរបស់គាត់នោះគឺខ្លាំងបានតែមាត់ ខ្លាំងបានតែមាត់ដល់ពេលមែនទែនមានឯណាក្រាប ( ហែងហក់មក បងក្រាប ) តែចំពោះការងារគាត់ច្បាស់លាស់និងមានទំនួលខុសត្រូវបានយ៉ាងល្អ ។ និយាយពីជនជាតិហ្វីលីពីនជាប្រុសនោះវិញគឺត្រូវមេស្តីឲ្យច្រើនជាងគេហើយព្រោះគាត់មានការភ្លេចភ្លាំងច្រើន អាចថាមិនយកចិត្តទុកដាក់ ឬ គាត់ជាមនុស្សប្រុសមិនសមនិងផ្នែកនេះ ? ក៏ប្រហែលមកពីគាត់មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ដោយសារធ្វើមិនទាន់បាន១ឆ្នាំផង តែយ៉ាងណាគាត់ក៏រួសរាយរាក់ទាក់គួរសម ។​